
នៅពេលដែលអ្នកធ្វើការ Select អក្សរឬក៏អត្ថបទណាមួយនោះអ្នកនឹងឃើញនូវផ្ទៃខាងក្រោយ Background និងពណ៌អក្សរជាក់ជាមិនខាន ប៉ុន្តែប្រសិនបើអ្នកចង់ប្តូរពណ៌ទៅតាមពណ៌ដែលអ្នកចង់បានមិនជាបញ្ហាទេក្នុងគន្លឹះតូចមួយនេះខ្ញុំនឹងបង្ហាញពីរបៀបកែប្រែវា តោះ! កុំឲ្យខាតពេលវេលាយូរទៅតាមដានជាមួយខ្ញុំខាងក្រោមនេះ។
១-សូមចូលទៅកាន់គណនីប្លុករបស់អ្នក
២-ចូលទៅកាន់ Theme បន្ទាប់មក Edit HTML
៣-ចម្លងកូដខាងក្រោមដាក់ពីខាងលើ ]]></b:skin>
::selection{background-color:#ff1744;color:#ffffff}ចំណាំ៖ #ff1744 ជាកូដពណ៌នៃផ្ទៃខាងក្រោយ #ffffff ជាពណ៌អក្សរ
::-moz-selection{background-color:#ff1744;color:#ffffff}
::-webkit-selection{background-color:#ff1744;color:#ffffff}
៤-ចុចពាក្យ Save Theme៕