
ប្លុកហ្គ័របាន Host តំណភ្ជាប់មួយទៅឲ្យអ្នកប្រើប្រាស់ ដែលអាចទាញយកទិន្នន័យពីប្លុកណាមួយដែលអ្នកចង់បាន។ ក្នុងអត្ថបទថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបទាញយកទិន្នន័យពីប្លុករបស់នរណាម្នាក់ដែលយើងចង់បាន។ តោះ! កុំឲ្យខាតពេលយូរទៅអនុវត្តជាមួយខ្ញុំទាំងអស់គ្នា។
១-បើកកម្មវិធីរុករក (Browser) ណាមួយដែលអ្នកពេញចិត្តដូចជា៖ Google Chrome, Mozilla Firefox, Microsoft Edge, Opera, Safari...
២-ចម្លងតំណខាងក្រោមរួចបញ្ចូលទៅកាន់ Address Bar របស់ Browser បន្ទាប់មកចុច Enter
https://rithisethtes.blogspot.com/atom.xml?redirect=false&start-index=1&max-results=25
កំណត់សម្គាល់៖- https://rithisethtes.blogspot.com ជាអាសយដ្ឋានប្លុកដែលអ្នកចង់ទាញយកទិន្នន័យ
- start-index=1 តំណាងឲ្យអត្ថបទដំបូង
- max-results=25 ជាចំនួនអត្ថបទដែលអ្នកចង់ទាញយក
៣-ធ្វើការ Select កូដទាំងអស់ រួចរក្សាទុក (Save) ដោយដាក់ Extension ជា .xml ឧទាហរណ៍៖ mydata.xml
៤-សូមចូលទៅកាន់គណនីប្លុករបស់អ្នក
៥-ចូលទៅកាន់ Settings --> Other បន្ទាប់មកចុចទៅលើ Import Content រួចជ្រើសរើសឯកសារ .xml ដែលអ្នកបានរក្សាទុក (mydata.xml) នៅចំណុចទី៣ខាងលើ (សូមមើលរូបភាពខាងក្រោម)

* បន្ទាប់ពីធ្វើការ Import Content រួចអ្នកនឹងទទួលបានទិន្នន័យអត្ថបទជាក់ជាមិនខាន៕