
Jump Break គឺជា Feature ពិសេសមួយរបស់ប្លុកហ្គ័រផ្ទាល់ដែលអនុញ្ញាតឲ្យអ្នកអាចកំណត់ចំនួន Snippet (ឃ្លាប្រយោគនៃប្រកាសអត្ថបទ) នៅពេលដែលអ្នកបានដាក់នៅត្រង់ចំណុចណាមួយនៃអត្ថបទនោះវានឹងកាត់ផ្តាច់ចេញរួច System របស់ប្លុកហ្គ័រនឹងបន្ថែមពាក្យ Read More ដោយស្វ័យប្រវត្តិទៅលើអត្ថបទរបស់អ្នក។ ងាកមកកាន់អត្ថបទនេះវិញ តើអ្នកធ្លាប់ជួបបញ្ហាប្រកាសអត្ថបទរបស់អ្នកមិនបង្ហាញនៅលើប្លុកដែរឬទេ? ប្រសិនបើអ្នកជួបបញ្ហានេះ អត្ថបទមួយនេះនឹងជួយដោះស្រាយអ្នកបាន។
* បញ្ហាដែលប្រកាសអត្ថបទរបស់អ្នកមិនបង្ហាញនៅលើប្លុក?
- ការប្រើប្រាស់ Page Navigation Number កំណត់ចំនួនមិនត្រឹមត្រូវ
- អត្ថបទរបស់អ្នកមានអក្សរ រូបភាព និង វីដេអូច្រើនលើសចំនួនកំណត់
- ការកំណត់ចំនួន Posts (ប្រកាសអត្ថបទ) មិនត្រឹមត្រូវនៅក្នុងផ្ទាំង Layout
* វិធីដោះស្រាយបញ្ហាដែលប្រកាសអត្ថបទរបស់អ្នកមិនបង្ហាញនៅលើប្លុក
- កំណត់ចំនួន Page Navigation Number និង Blog Posts ឲ្យដូចគ្នា
- ចូលទៅកែប្រែ Edit Post ដែលមិនបង្ហាញនៅលើប្លុករួច Insert Jump Break
* វិធីដាក់ Jump Break
- Compose Mode: ចូលទៅកាន់ Post ណាមួយដែលមិនបង្ហាញ រួចចុចទៅលើ Icon របស់ Jump Break
- HTML Mode: ចូលទៅកាន់ Post ណាមួយដែលមិនបង្ហាញ រួចបន្ថែមពាក្យ <!-- more --> ត្រង់កន្លែងណាមួយរបស់អត្ថបទ ជាចុងក្រោយចុចពាក្យ Publish ឬ Update ជាការស្រេច៕